ថ្មីៗនេះ គ្រប់គ្នាមានការចាប់អារម្មណ៍សារជាថ្មី ក្រោយទទួលដំណឹងថា យាយគ្រវីសក់ បានសម្រេចចិត្ត ធ្វើការវះកាត់កែសម្ផស្សមុខមាត់របស់ខ្លួន។
មិនយូរប៉ុន្មាន ក្រោយកែសម្ឆស្សរួច យាយគ្រវីសក់ បានបង្ហាញមុខមាត់ថ្មីរបស់ខ្លួន ដល់ថ្នាក់ធ្វើឲ្យ ហ្វេនៗជាច្រើនមានការចាប់អារម្មណ៍ និងកោតសរសើរ ពីមុខមាត់ថ្មី ដ៏ប្លែករបស់គាត់។
គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា មហាជន ក៏ដូចជាហ្វេនៗ មិនតិចនាក់ទេ នៅក្នុងប្រទេសកម្ពុជា ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាហ្វេសប៊ុកដ៏ល្បីឈ្មោះម្នាក់ នៅប្រទេសថៃនោះ គឺ Sitang Buathong ដែលគ្រប់គ្នា ឲ្យរហ័សនាមថា យាយគ្រវីសក់។
កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៨ យាយគ្រវីសក់ ក៏ធ្លាប់បានមកកាន់ប្រទេសកម្ពុជាយើងផងដែរ ព្រមទាំងបានបង្ហាញស្តាយ៍គ្រវីសក់ដ៏ប្លែកជូន ហ្វេនៗ របស់ខ្លួន ធ្វើឲ្យ ម្នាក់ៗ ពេញចិត្តយ៉ាងខ្លាំង ។
មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីសិល្បះ យាយគ្រវីសក់ ត្រូវបានគេដឹងថា ជាមនុស្សម្នាក់ដែលមានចិត្តធម៌ និងចូលចិត្តធ្វើបុណ្យដាក់ទានផងដែរ។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទាំអស់គ្នា ៖