យោងតាមប្រភពព័ត៌មានបឋមមួយបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានចាប់ខ្លួនតារា ឈ្មោះ អេដវីន បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរពាក់ព័ន្ធនិងអំពើហិង្សាក្នុងគ្រួសារ។
ការចាប់ខ្លួននេះ ធ្វើឡើងក្រោយពីតារាសម្ដែងប្រុសរូបនេះ បានប្រើប្រាស់អំពើហិង្សាលើគូស្នេហ៍របស់ខ្លួនឈ្មោះ សុទ្ធ បញ្ចកា ។
យ៉ាងណាមិញជុំវិញការចាប់ខ្លួនលោក អេដវីន នេះ នៅមិនទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយ ៕