ម្សិលមិញនេះ នាថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២១ មហាជនមិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ភាគីម្ខាងបានហៅខាងសារព័ត៌មានឲ្យជួយផ្សាយករណី ពាក់ព័ន្ធរឿង តារាចម្រៀងដ៏ល្បីម្នាក់ គឺ លោក អ៊ីណូ ជំពាក់លុយអត់ព្រមសង។
ខាងភាគីរូបនេះ ដែលជាម្ចាស់ឃ្លាំងលក់រថយន្ត ផងដែរនោះ បានប្រាប់ខាងសារព័ត៌មានថា ៖ គាត់ខ្ចីលុយខ្ញុំ១ម៉ឺនដុល្លារ សម្រាប់ការប្រាក់វិញគាត់បានបង់តែ១ខែដំបូងទេ បន្ទាប់ពីហ្នឹងគាត់អត់ដែលបង់ទេ ដំណោះស្រាយរបស់គាត់គឺគេចពីយើងរហូត។
មិនចាំយូរឡើយនាថ្ងៃដដែលនេះ លោក អ៊ីណូ បានចេញមុខបកស្រាយភ្លាមៗថា ៖ ស្អែកនេះខ្ញុំនឹងរៀបចំថវិកា១ម៉ឺនដុល្លារ និងការប្រាក់ជូនគេវិញអស់ហើយវាជាការសម្រេច
ដោយសារម៉េចយើងវាខុសដែរ ដោយសារយើងបានទំលាក់រថយន្តច្រើនពេក អ៊ីចឹង ទឹកប្រាក់៣០ ៤០ម៉ឺនដុល្លារ នៅលើរថយន្តទំាងអស់ អ៊ីចឹងពេលខ្លះខ្ញុំមិនមែនជាអ្នកមានផង ពេលកង្វះខាតមានតែរកដៃគូយើងហើយ ។ មិននឹកស្មានថាគាត់ Surprise យើង អញ្ជើញសារព័ត៌មានមក Surprise ខ្ញុំមុខឃ្លាំង….។
ដូចបានសន្យាទីបំផុត លោក អ៊ីណូ និងម្ចាស់ឃ្លាំងលក់រថយន្ត បានជួបគ្នាម្តងទៀតហើយ នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ ដោយលោក អ៊ីណូ បានសងលុយទំាងអស់ ទំាងថ្លៃដើម១ម៉ឺនដុល្លារ រួមនិងការប្រាក់ផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖