ម៉ាស៊ីនកប៉ាល់ខូចមួយគ្មាននរណាម្នាក់អាចជួសជុលវាបានទេ។ ថ្ងៃមួយគេបាននាំវិស្វករមេកានិកដែលមានបទពិសោធន៍ ៤០ ឆ្នាំមកពិនិត្យ និងជួសជុលវា។
គាត់បានត្រួតពិនិត្យម៉ាស៊ីនយ៉ាងប្រុងប្រយ័ត្នបំផុតតាំងពីលើដល់ក្រោម។ បន្ទាប់ពីពិនិត្យគ្រប់សព្វហើយ ជាងនោះបានទាញយកញញួរតូចមួយចេញពីកាបូបរបស់គាត់ មកគោះមាស៊ីនកប៉ាល់ ហើយម៉ាស៊ីនក៏ចាប់ដំណើការវិញភ្លាម។ ម៉ាស៊ីនត្រូវបានជួសជុល!
៧ ថ្ងៃក្រោយមកម្ចាស់កប៉ាល់ទទួលបានវិក័យប័ត្រពីជាងដោយគិតថ្លៃឈ្លួលចំនួន ១០,០០០ ដុល្លារ។
“ស្អី?!” ម្ចាស់កប៉ាល់បាននិយាយ, “គោះមួយញញួរ យក១ម៉ឺនដុល្លារ?!! ផ្ញើវិក័យប័ត្រដែលមានរ៉ាយរ៉ាប់តម្លៃគ្រឿងបន្លាស់ និងថ្លៃឈ្លួលមក!”
ជាងឆ្លើយតបថា៖
– គោះមួយញញួរគិតថ្លៃ ២ ដុល្លារ
– ដឹងពីកន្លែងដែលត្រូវគោះធ្វើឱ្យម៉ាស៊ីនដំណើការគិតថ្លៃ ៩,៩៩៨ ដុល្លារ
ប្រភព៖ បណ្ឌិត សេង រិទ្ធី