សង្ក្រាន្តបានចូលមកដល់នៅវេលាម៉ោង ០៤:០០នាទី ទៀបភ្លឺ ថ្ងៃពុធ ៣កេីត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២១ ដែលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ។
កញ្ញា សាន្ត កុសុម្ភៈ ជាអ្នកតំណាងឱ្យទេពធីតា «មណ្ឌាទេវី» ជាបុត្រីទី៤របស់កបិលមហាព្រហ្ម ដែលត្រូវយាងចុះមកកាន់ដំណែងជំនួយឱ្យទេពធីតាឆ្នាំចាស់(ឆ្នាំ២០២០) នៅវេលាម៉ោង៤ទៀបភ្លឺ នាថ្ងៃទី១៤មេសា នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។
នៅក្នុងនោះ កញ្ញា សាន្ត កុសុមៈ ត្រូវបានមហាជនខ្មែរ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងសម្រស់ដ៏ស្រស់សោភារបស់កញ្ញា បន្ទាប់ពីលេខមុខក្នុងការសម្តែងជាតួអង្គទេពធីតា «មណ្ឌាទេវី» ជាបុត្រីទី៤របស់កបិលមហាព្រហ្ម។
កញ្ញា សាន្ត កុសុមៈ គឺជាម្ចាស់មកុដ ទទួលចំណាត់ថ្នាក់លេខ១ នៃកម្មវិធី «ធីតាឯកសង្រ្កាន្ត» រដូវកាលទី២ ឆ្នាំ២០២១ ។ ក្រៅពីអាជីពបង្ហាញម៉ូត កញ្ញា សាន្ត កុសុមៈ ធ្លាប់មានបទពិសោធ ជាតារា សម្តែង គឺជាតួឯកស្រី នៅក្នុងកុនភាគ រឿង «នគរមាស» និងរឿង «ដើមរលួសមាស» នៅឯប៉ុស្តិ៍ទូរទស្សន៍ ស៊ីធីអិន និងភាពយន្តដទៃទៀតផងដែរ។
កញ្ញា សាន្ត កុសុមៈ ដែលជាអ្នកតំណាងឱ្យទេពធីតា«មណ្ឌាទេវី» ជាបុត្រីទី៤របស់កបិលមហាព្រហ្ម បានរៀបរាប់ថា៖ «ដោយសារខ្ញុំជាអ្នកតំណាងឱ្យទេពធីតា! ខ្ញុំដឹងថាពួកយើងកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកមួយពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ខ្ញុំសូមបួងសួងដល់ទេវតានិងវត្ថុស័ក្កសិទ្ធទាំងអស់ឱ្យជួយថែរក្សាកម្ពុជា ជាពិសេសប្រជាជនយើង គឺសូមឱ្យពួកគាត់មានតែសេចក្តីសុខ ចៀសឆ្ងាយពីគ្រោះទុក និងជំងឺទាំងឡាយ»។