រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានតួលេខថា យុវជនប៉ុន្មានភាគរយនិយមចូលចិត្តមើលវីដេអូ ផ្លូវ ភេ ទ នោះទេ ប៉ុន្តែមានការកត់សម្គាល់ឃើញថា យុវជនភាគច្រើនបានមើលវីដេអូ ផ្លូ វ ភេ ទ ច្រើនជាងយុវតី។ ហេតុអ្វីបានជាយុវជនមើលវីដេអូ ផ្លូ វ ភេ ទ ច្រើនជាងនារី?
“ខ្ញុំគិតថា សិ ច មិនមែនជារឿងអាក្រក់នោះទេ ព្រោះវាក៏ជាចំណេះដឹងមួយដែរ”។ នេះជាការលើកឡើងរបស់យុវជន សុខ រិន រស់នៅម្ដុំផ្សារអូរឫស្សី រាជធានីភ្នំពេញ។ រិន ធ្លាប់មើលរឿង សិ ច តាមរយៈគេហទំព័រ សិ ច (Video S e x)។
បុរសភាគច្រើន គឺជា អ្នកចាប់ផ្ដើមមុនស្ត្រី លើបញ្ហារឿងលើគ្រែ ដូច្នេះបុរសត្រូវស្វែងយល់ឲ្យបានច្រើនពីបញ្ហានេះ។ នេះជាការលើកឡើងរបស់យុវជន កុសល់ វ័យ ២៥ ឆ្នាំ ដែលរស់នៅក្នុងរាជធានីភ្នំពេញ។ កុសល ដែលចេះមើល Video ផ្លូ វ ភេ ទ តាំងពីអាយុ ១៧ ឆ្នាំ បានបញ្ជាក់ថា “ប្រុសៗត្រូវដឹងឲ្យបានច្រើនពីបញ្ហា ផ្លូ វ ភេ ទ យើងជាអ្នកចាប់ផ្ដើម បើយើងមិនចេះ តើរង់ចាំភាគីខាងស្រីឬ?”។
លោកសុផល វ័យ ៣៥ ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ក្នុងរាជធានីភ្នំពេញ បានប្រាប់ Sabay ថា កាលលោកនៅក្មេងឈាមរាវនៅឡើយនោះ លោកធ្លាប់មើល Video ផ្លូ វ ភេ ទ នៅរោងកុនមួយចំនួនក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែលោកសុំមិនបញ្ចេញឈ្មោះរោងកុននោះទេ។ លោកបានបញ្ជាក់ថា “កាលណោះខ្ញុំមិនដឹងថា មើលដើម្បីអីទេ តែពួកម៉ាកបបួលចេះតែទៅៗ”។
លោកសុផល ដែលរៀបការជិត១០ឆ្នាំ បានបន្ដថា “ឥឡូវនៅតែមើលវីដេអូ ផ្លូ វ ភេ ទ តែពេលខ្លះខ្ញុំមើលជាមួយប្រពន្ធរបស់ខ្ញុំ វាមានប្រយោជន៍ដែរ ពេលខ្លះវាអាចជួយដាស់អារម្មណ៍ ដើម្បីបង្កើនបញ្ហា ផ្លូ វ ភេ ទ រវាងប្ដី និងប្រពន្ធ”។
រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានតួលេខណាមួយ ដែលថា យុវវ័យមើលវីដេអូ ផ្លូ វ ភេ ទ នៅឡើយទេ។ ប៉ុន្តែលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ អ្នកគ្រប់គ្រងគេហទំព័រសុខភាពកម្ពុជា (healthcambodia.com) ធ្លាប់បានប្រាប់គេហទំព័រ Sabay កាលពីឆ្នាំទៅថា យុវវ័យប្រហែលពី ៨០-៩០% បានមើលវីដេអូ ផ្លូ វ ភេ ទ ក្នុងជីវិតជាយុវវ័យ។
តាមពិតទៅមិនមែនមានតែយុវជនទេ ដែលចូលចិត្តមើលវីដេអូ ផ្លូ វ ភេ ទ យុវតីក៏ចូលចិត្តដែរ។ គ្រាន់តែយុវជនមើលវីដេអូ ផ្លូ វ ភេ ទ ដោយបើកចំហ និង យុវតីមើលដោយលាក់លៀម។
លោកបានបញ្ជាក់ថា យុវវ័យបានព្យាយាមគ្រប់មធ្យោបាយឲ្យតែបានមើលការ រួ ម ភេ ទ មិនថា លួចមើលគេ រួ ម ភេ ទ មើលវីដេអូនោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាមានការការរីកចំរើនយុវវ័យបានមើលវីដេអូនៅតាមគេហទំព័រនានា ដែលមាននៅក្នុង Internet ។
ហេតុផលដែលនាំឲ្យយុវវ័យចូលចិត្តមើលវីដេអូ ផ្លូ វ ភេ ទ គឺបណ្ដាលមកពី ពួកគេចង់យល់ ចង់ដឹង ពីបញ្ហា ផ្លូ វ ភេ ទ ។ នេះជាការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ។
លោកក៏បានលើកឡើងទៀតថា ការមើលវីដេអូ ផ្លូ វ ភេ ទ មានទាំងចំណុចវិជ្ជមាន និង អវិជ្ជមាន។ ចំណុចវិជ្ជមាន គឺធ្វើឲ្យយុវវ័យ រួ ម ភេ ទ ដោយសុវត្ថិភាព។ ប៉ុន្តែក៏អាចមានចំណុចអវិជ្ជមានដែរ ដោយយុវវ័យអាចនឹងអនុវត្តន៍តាមវីដេអូផ្លូវភេទ ប្រសិនបើពួកគេមិនបានមើលវីដេអូ ផ្លូ វ ភេ ទ ប្រភេទអប់រំ។
លោកវេជ្ជបណ្ឌិតបានជំរុញឲ្យយុវវ័យមើលវីដេអូ ផ្លូ វ ភេ ទ តែប្រភេទវីដេអូផ្លូ វ ភេ ទ ដែលមានសារអប់រំ ដូចជាណែនាំពីការរួ ម ភេ ទ ដោយសុវត្ថិភាព ដូចជាការប្រើប្រាស់ស្រោមអនាម័យជាដើម។
ប៉ុន្តែប្រសិនបើជាអាចគួរតែកុំមើលវីដេអូ ផ្លូវ ភេ ទ ណា ដែលនាំឲ្យមានភាពស្រើប ស្រាល ខ្លាំង និង មិនបានផ្ដល់សារអប់រំ ព្រោះវីដេអូ ផ្លូ វ ភេ ទ ទាំងនេះ គឺជាប្រភេទវីដេអូ ដាស់អារម្មណ៍សម្រាប់ជួយអ្នកខ្សោយ ផ្លូ វ ភេ ទ និង មនុស្សវ័យចំណាស់ ដែលចង់ធ្វើការ រួ ម ភេ ទ តាមបំណងប៉ុណ្ណោះ៕ sabay