រកឃេីញអ្នកកៅឆាយមុនគេហេីយ នៅផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ខណ:មិនទាន់បានដាក់ឱ្យប្រេីប្រាស់នៅឡេីយ
ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត១គ្រឿងបុកគ្នាជាមួយរថយន្ត១គ្រឿងទៀត បណ្តាលឲ្យរងរបួសមនុស្សចំនួន ០៣នាក់ នៅលើកំណាត់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្ដព្រះសីហនុ ដែលមិនទាន់អនុញ្ញាតិឲ្យដំណើរការនៅឡើយ ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូ១៣៤-១៣៥ ស្ថិតក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ យោងតាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកព្រុស (PRUIS) ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ កំពង់ស្ពឺ 2C-2141 ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ អ្នកបើកបរដោយឈ្មោះ ឡុក សៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ អ្នករួមដំណើរចំនួន៨នាក់ រងរបួសចំនួន ០២នាក់ លុះមកដល់ចំណុចខាងលើ បានបុកនឹងរថយន្តមួយគ្រឿង ម៉ាក LUXES 350 ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 2D-1838 ក្នុងទិសដៅផ្ទុយគ្នាពីព្រះសីហនុ ទៅភ្នំពេញ […]
Continue Reading