នុះសុខៗ នាយចឺម និយាយពាក្យប៉ុន្មានម៉ាត់ទៅកាន់គូស្នេហ៍ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង…
ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាចម្រៀងប្រុសល្បីឈ្មោះលោក ចឺម ដែលលោកទើបតែបានទម្លាយពីមុខមាត់គូស្នេហ៍ថ្មីរបស់លោកគឺអ្នកនាង សុខ សុឃីម ដែលជាស្ត្រីមេម៉ាយកូន ១ ម្នាក់ដែលមានសម្រស់យ៉ាងស្រស់ស្អាតនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន។ ជាក់ស្ដែងផងដែរនោះក្រោយបង្ហាញមុខមាត់គូស្នេហ៍ថ្មីរួច លោកនិងគូស្នេហ៍កាន់តែផ្អែមល្ហែមជាមួយនិងគ្នាខ្លាំង អ្វីដែលកាន់តែពិសេសនោះ ស្រាប់តែកាលពីពេលថ្មីៗនេះ អ្នកនាង សុខ សុឃីម គូស្នេហ៍របស់លោកបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំងក្រោយអ្នកនាងបានអង្គុយចុះជូតស្បែកជើងជូនលោកដោយមិនបានប្រកាន់ខ្លួនឡើយ មើលទៅអ្នកនាងស្រលាញ់លោកចឺមណាស់ធ្វើឱ្យ អ្នកគាំទ្រឃើញហើយច្រណែនខ្លាំងតែម្ដង ។ យ៉ាងណាមិញស្រាប់តែនៅថ្ងៃទី 23 ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ នាយចឺម និយាយពាក្យប៉ុន្មានម៉ាត់ទៅកាន់គូស្នេហ៍ថា “អ្នកនឹងវង្វេងក្នុងជីវិត នៅពេលដែលអ្នកចំណាយពេលវេលាច្រណែនអ្នកដទៃ ដោយមិនព្យាយាមធ្វើឱ្យខ្លួនឯងល្អទ្បើង អរគុណមនុស្សស្រីម្នាក់នេះ តែងនៅជំរុញពីក្រោយខ្នងខ្ញុំជាន្ចិច Seng Sokhim❤️មេខ្ញុំកាចជាងខ្លា🤍😘”៕
Continue Reading