នៅចាំអូនតូចម្នាក់នេះទេ! ពេលនេះ អូនបានជាពីកូវីដហើយ ទៅដល់ផ្ទះភ្លាម អូនចេញវីដេអូផ្ញើជូនមហាជន ដោយប្រាប់ថា…(មានវីដេអូ)
សូមរំលឹកថាមានក្មេងប្រុសម្នាក់ បានឆ្លងកូវីដ១៩ និងត្រូវបានក្រុមគ្រូពេទ្យមកយកទៅព្យាបាលនៅកោះពេជ្រ ហើយអ្វីដែលកាន់តែអាណិតនោះគឺ ម្តាយរបស់ក្មេងខាងលើបានត្រឹមបង្ហោះសារខ្លីនៅលើគណនីហ្វេសបុករបស់ខ្លួនដែលមានឈ្មោះ វ៉ា ស្រីនាង រៀបរាប់ថា: ម៉ាក់ជូនពរអោយកូនឆាប់ជាណាកូនសំលាញ់ម៉ាក់ស្រលាញ់កូន ខេងវ៉ាឌី។ គួរបញ្ជាក់ថាក្មេងប្រុសខាងលើមានអាយុ ៣ ឆ្នាំ ជាអ្នករស់នៅក្បែរផ្សារចាស់។ យ៉ាងណាក្រោយពីព្យាបាលនៅកោះពេជ្រ អស់រយៈពេលជាច្រើនថ្ងៃមក ពេលនេះ ក្មេងប្រុស ខាងលើបានជាសះស្បើយហើយ និងត្រូវបានពេទ្យអនុញ្ញាតិអោយមកផ្ទះវិញនៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នេះ ក្នុងនោះ ក្មេងប្រុស ម្នាក់នេះ ពេលទៅដល់ផ្ទះភ្លាមក៏បានចេញវីដេអូរៀបរាប់អំពីស្ថានភាពរបស់ខ្លួន អោយមហាជនដែលបានផ្តល់កម្លាំងចិត្តអោយគេពេលឈឺដំបូង។ សូមទស្សនាវីដេអូខាងក្រោមនេះ៖ សូមទស្សនាវីដេអូខាងក្រោម៖
Continue Reading