លោក ជំទាវ ឱ វណ្ណឌីន ថាមនុស្ស១ក្រុមនេះគឺមិនមានភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសទី៣ ឡើយ
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បានមានប្រសាសន៍ថា អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩ គឺមិនមានភាពចាំបាច់ក្នុងការទទួល វ៉ាក់សាំងដូសទី៣ទៀតនោះឡើយ ដោយសារសព៌ាង្គកាយរបស់អ្នកជំងឺមានកងការពារក្នុងការខ្លួនគ្រប់គ្រាន់រួចទៅហើយ សម្រាប់ទប់ទល់ នឹងជំងឺកូវីដ១៩ ទើបអាចជាសះស្បើយពីជំងឺដ៏កាចសាហាវនេះបាន ។ តាមការដកស្រង់ពី ក្រសួងព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិតបានលើកឡើងយ៉ាងដូច្នេះថា« មានករណីដែលគាត់មិនទាន់បានចាក់វ៉ាក់សាំងគឺគាត់ឈឺ មានករណីអ្នកបានចាក់ដូសទីមួយហើយក៏ឈឺ ហើយក៏មានករណី អ្នកចាក់បានគ្រប់២ដូសហើយក៏មានដែរ អ៊ីចឹងអ្នកទាំងនោះ នៅពេលដែលគាត់ឈឺហើយគាត់ជាវិញ គឺមិនមានភាពចាំបាច់អី្វដែលត្រូវចាក់ វ៉ាក់សាំងទេ ដោយសារតែសរីរាង្គគាត់បានឆ្លើយតបទៅនឹងជំងឺកូវីដ១៩រួចទៅហើយ ប្រសិនបើសរីរាង្គរបស់គាត់ឆ្លើយតបមិនបាន ឬក៏ សរីរាង្គរបស់គាត់មិនអាចបង្កើតបាននូវកងការពារសម្រាប់វ៉ៃលុកជាមួយកូវីដ១៩ទេនោះ…