វីដេអូឃ្លីបដែលកំពុងរងការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទេសថៃ បានបង្ហាញពីសកម្មភាពរបរស់នារីវ័យក្មេងម្នាក់ ស្រវឹ-ងបានបើករថយន្តបញ្ច្រាសទិសដៅចរាចរណ៍ ហើយដោះស្បែកជើងកាន់ទះកំ-ផ្លៀ-ង ចំមុខប៉ូលិស និងស្រែកស-ម្លុ-តសួរថា តើដឹងថានាងជាកូននរណាអត់ ? នេះបើយោងតាមគេហទំព័រកាសែត ថៃរ៉ាត់ ចុះផ្សាយនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ ។
ទាក់ទិននឹងការរិះគន់លើបញ្ហានេះ មន្ត្រីនគរបាលប៉ុស្តិ៍ Khu Khot ខេត្ត Pathum Thani របស់ថៃ បានបំភ្លឺថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មុនឆ្លងឆ្នាំសកល មន្ត្រីនគរបាលប៉ុស្តិ៍ Khu Khot ទទួលបានសេចក្តីរាយការណ៍ថា មានរថយន្តមួយគ្រឿង បើកបញ្ច្រាស់ទិស នៅលើផ្លូវឡាំលូកា ជាប់ពហុកីឡដ្ឋាន Thupatemi អ្នកបើកបរមានអាការស្រដៀងនឹងអ្នកស្រវឹង បានបើកបង្កការស្ទះចរាចរណ៍ ដល់រថយន្តដទៃទៀត ។
ហេតុនេះ សមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យករណីចរាចរណ៍ខាងលើនេះ លុះពេលមកដល់ ក៏ប្រទះឃើញរថយន្តម៉ាក មែរសឺដេស-បេនស៍ Mercedes-Benz ពណ៌ស ចតក្នុងទិសដៅបញ្ច្រាស់ទិសចរាចរណ៍ ទុលមុខនឹងរថយន្តភីកអាប់ មួយគ្រឿងទៀត ។
ស្ត្រីជាអ្នកបើករថយន្ត មែរសឺដេស បានចុះពីរថយន្ត ហើយបានស្តីបន្ទោ-ស និងវាយកម្ទេចរថយន្តភីកអាប់ ។ ពេលនោះមន្ត្រីប៉ូលិសចរាចរណ៍ ឃើញថានាងស្រ-វឹ-ង ដូច្នេះបានប្រាប់ស្ត្រីរូបនោះថា បើកបរក្នុងស្ថានភាពស្រវឹង និង បញ្ច្រាស់ទិស ត្រូវតែនាំខ្លួនទៅធ្វើតេស្ដជាតិអាល់កុល ប៉ុន្តែនាងបានព្យាយាមបើករថយន្តចេញពីកន្លែងកើតហេតុ តែមិនអាចបើករថយន្តបាន ។
បន្ទាប់មក ក៏មានមន្ត្រីប៉ូលិសពីរនាក់ ជាមន្ត្រីល្បាតរបស់ប៉ុស្តិ៍នគរបាល Khu Khot និងនគរបាលចរាចរណ៍ បានបើកបរម៉ូតូមកជួយអន្តរាគមន៍ឃាត់ ប៉ុន្តែត្រូវនារីវ័យក្មេងម្នាក់នេះ មានការខឹ-ងសម្បារ រួមជាមួយនឹងការស្រែកសួរ “ដឹងទេថានាងជាកូនអ្នកណា ?”
នៅពេលប៉ូលិសព្យាយាមឃាត់នាង នាងបានប្រកែក ហើយបានវា-យ និងឈោងដៃទៅឆ-ក់កាបូបប៉ូលិស មុនពេល ដោះស្បែក វាយចំមុខប៉ូលិស រួចហើយនាងក៏ទៅស្រែកឲ្យគេជួយផងៗ ។
ក្រោយកើតហេតុ ស្ត្រីបង្កត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យស៊ើបអង្កេត ។ យ៉ាងណា អត្តសញ្ញាណរបស់នារីជាប់ចោទរូបនេះ ប៉ូលិសមិនបានបញ្ចេញនោះទេថានាងជាកូនស្រីរបស់អ្នកណា?