ប្រិយមិត្តប្រហែលជាស្គាល់រួចមកហើយ សេដ្ឋីលក់ឡេ និងម្ចាស់ហាង ពេជ្រ គឺ លោកស្រី ទ្រី ដាណា ជាមនុស្សម្នាក់ដែលតែងតែមានចិត្ត សប្បុរសធម៌ ជួយជ្រោមជ្រែងដល់អ្នកទីទ័លក្រច្រើនគ្រួសារមកហើយ លោកស្រី ក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅផងដែរ ។
ដោយឡែកមួយរយៈពេលក្រោយមកលោកស្រី មានបញ្ហាគ្រួសារជាមួយពូម៉ៅ ដោយបានប្រកាសចែកផ្លូវគ្នា។យ៉ាងណាមិញស្រាប់តែនៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ ចែ ដាណា Live ដោយរៀបរាប់បែបនេះថា ៖និយាយរឿងអ្នកទើស ចង់និយាយថា អ្នកទើស នេះតាមខ្ញុំគិតទេណា មនុស្សធ្វើមិចក៏អត់ចេះត្រូវដែរ ខ្ញុំចង់ប្រាប់ថា ខ្ញុំមានហ្វេន ចឹងខ្ញុំធ្វើអីក៏ដោយខ្ញុំយកមតិភាគច្រើន របស់ហ្វេនខ្ញុំ។
ខ្ញុំចង់ថាចេះ ខ្ញុំមេម៉ាយ ខ្ញុំចង់និយាយថាខ្ញុំជាមនុស្សស្រីដែលមេម៉ាយ ចឹងពីមុនៗមក ខ្ញុំប្រើពាក្យមេម៉ាយ ដល់ពេលហ្វេនខ្ញុំគាត់ចូលខមិនមកច្រើន គាត់ថាចេះ ចែឥឡូវគេលែងប្រើពាក្យមេម៉ាយហើយ
គេប្រើពាក្យ single ដល់ពេលចឹងទៅខ្ញុំក៏ ចាស! ប្រើពាក្យsingleវិញ ដល់ពេលហើយ ក្រោយៗមកទៀតខ្ញុំក៏ផុសថា ខ្ញុំSignle ចឹងបើខ្ញុំSingle មែន ត្រូវទេចែ ខ្ញុំSingle មែន ។