សូមបញ្ចាក់ឡើងវិញថា លោកស្រី ដេត ម៉ាលីណា នៅថ្ងៃទី៧ ខែវិច្ជិកា ឆ្នាំ២០២១ លោកស្រីមានដំណើរកម្សាន្តជុំគ្រួសារ យកកូនៗមកញុាំអីជុំគ្នា ជាពិសេស អូន ឌួប តែម្តង ដែរធ្វើអោយប្រិយមិត្តមហាជនមានការកើតសរសើរខ្លាំង ជាម្តាយគំរូ ហើយលោកស្រីបានឡាយវីដេអូ និង រឿបរាប់រាំជាមួយកូនៗផងដែរ។
ដោយឡែកនៅថ្ងៃទី៨ ខែវិច្ជិកា ឆ្នាំ២០២១ លើកឌួង ឆាយ ប្រតិកម្មបានទម្លាយវីដេអូមួយ ដ៍គួរអោយអាណិត កូនៗរបស់គាត់ខ្លាំងណាស់ ស្រែករកប៉ាៗ លោកឌួង ឆាយគ្រប់ៗគ្នា ជាពិសេសគឺកូនស្រីពៅរបស់គាត់តែម្តង ធ្វើអោយគាត់មើលវីដេអូទាំងទឹកភ្នែក ព្រោះ លោក ស្រី ដេត ម៉ាលីណា ហាមមិនអោយគាត់ជួបគាត់ទៀតឡើយ។
ហើយលោក ឌួង ឆាយ នៅមិនអស់ចិត្តទេបានភ្ជាប់សារ ជាមួយនិង វីដេអូកូនស្រីពៅបែបនេះថា: “ឪពុកបែរជាអតីតខ្ញុំធ្វើកិច្ចអុចធូបរំដោះគ្រោះបាចអង្ករ និងបាចលុយជារៀងរាល់យប់យ៉ាងណាក៏កូនស្រីខ្ញុំនៅតែយំ។ ស្រលាញ់កូនៗណាស់ប៉ុន្តែមិននៅមើលថែផ្តល់ភាពកក់ក្តៅអោយកូនៗគ្រប់គ្រាន់គ្នានៅតូចណាស់ទើបតែ 1 ខួបជាងទើបតែពេលនេះបាន 2 ខួបហើយបើដើរក៏ដើរចុះគួរយកកូនៗមកផ្ញើខ្ញុំមក។ គួរយល់ចិត្ត និងអារម្មណ៍កូនៗដែលគ្នានឹក និងត្រូវការភាពកក់ក្តៅពីឪពុកផង។ ពូមីងបងប្អូនណាខ្លះយល់អារម្មណ៍ខ្ញុំដែលជាឪពុក និងមិនចង់មានជំលោះបញ្ហាបន្តទើបចេះទ្រាំជាពិសេសមិនចង់ប្តឹងអោយកូនៗគ្នាបែកបងបែកប្អូនគ្នា ឌួង ឆាយ”។
ហើយមកដល់ថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ២០២១ លោក ឌួង ឆាយ បានចែករំលែកវីដេអូចាស់ៗជាមយយកូនស្រីពៅសំនប់ចិត្តបន្ថែមទៀត ផងដែរ ដោយមើលទោគួរអាណិតលោក ខ្លាំងណាស់ ព្រោះមានតែឈ្មោះជាឪពុកកូន តែមិនមានសិទ្ធគ្រប់គ្រាន់បានមើលថែ និង ផ្តល់ដំបូន្មានដល់កូនៗឡើយ ហើយក្នុងន័យវីដេអូនេះ ភ្ជាប់សារបែបនេះថា: “កូនស្រីពៅកែវភ្នែករបស់ប៉ា ហៅរកប៉ានឹកប៉ាណាស់ ❤️😘 ឌួង ឆាយ”។
យ៉ាងណាមិញ នៅថ្ងៃទី៨ ខែវិច្ជិកា ឆ្នាំ២០២១ ប្រិយមិត្តបានសង្កេតឃើញថា Dj Nana Tips បានផុសសាច់រឿង ដែរមានន័យថៀបដូចនិងសាច់រឿងលោក ឌួង ឆាយ ដោយភ្ជាប់ជាមួយសារ អមនិង រូបភាពបែបនេះថា:
“បើគ្រាន់ជាប្តីប្រពន្ធ ចង់ឈ្លោះ ចង់ខឹង អាចបញ្ចេញអារម្មណ៍វឹងៗ តែពេលដែលយើងក្លាយជាឪពុកម្តាយ ចង់ឈ្លោះ ចង់ខឹង ចង់ស្តីឲ្យ ចង់បន្ទោស ក៏ត្រូវរកកន្លែងស្ងាត់ផុតពីមុខកូន ដើម្បីឈ្លោះគ្នាដែរ កុំថាឡើយបង្ហោះជាសាធារណ:។ អ្វីៗដែលនៅលើបណ្តាញសង្គម វានឹងនៅរហូត ហើយវាលោតរំលឹកឡើងវិញទៀតផង សាកគិតពីចិត្តកូនបន្តិចទៅថាបើធំឡើងកូនឃើញតែឪពុកម្តាយកាប់ចាក់គ្នា តើកូនមានអារម្មណ៍បែបណា?”។
ទោះជាយ៉ាងណាក្រោយ DJ NANA បានបង្ហោះរួច មានហ្វេនៗជាច្រើនគាំទ្រនឹងមតិនេះ ដោយគ្រប់គ្នាចែករំលែកផង និង គោរពស្រលាញ់ន័យមួយឃ្លានេះណាស់៕