ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថាជីវិតតារាកំប្លែង នាយតាក់ស៊ី មានទាំងរីករាយ រួមទាំងកម្សត់លំបាករបស់តារាកំប្លែងរូបនេះ តាំងពីចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈមក។
ដោយឡែក គេបានឃើញថាតាំងពីមានជំងឺប្រចាំកាយ និង លែងលះជាមួយនឹងអតីតភរិយា គឺតារាកំប្លែង ស្រីភឹម ហើយនោះ នាយតាក់ស៊ី ក៏ហាក់រស់នៅកណ្តោចកណ្តែង ដោយជីវភាពខ្លួនទីពឹងខ្លួន
ហើយកន្លងមកនេះ ក៏មានដំណឹងថាលោកកំពុងរស់នៅក្នុងជីវភាពដ៏លំបាក ដែលខ្វះខាតសូម្បីតែថ្លៃបង់ផ្ទះជួលទៀតផង។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានគណនី Tiktok របស់នារីម្នាក់ បានបង្ហោះរូបភាពជាគូនឹងនាយ តាក់ស៊ី ព្រមទាំងមានការសែនព្រេនរៀបការតាមប្រពៃណីទៀតនោះ
ក៏បានធ្វើឱ្យមហាជនដឹងថា នាយ តាក់ស៊ី បានរកឃើញម្ចាស់ស្អំបេះដូង ក្រោយពីលែងលះតារាកំប្លែង ភឹម ជាច្រើនឆ្នាំមកនោះ។ លើសពីនោះ លោក ក៏បានរៀបការនឹងភរិយាថ្មីរួចហើយដែរ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនទស្សនាវីដេអូខាងក្រោមនេះ៕
https://youtu.be/ZoAbmSbefzA