ក្រោយឃើញ អ្នកនាង ខ្ញុង ប្រកាសលក់ឡាន របស់ស្វាមី និងបា​​ញ់លុយត្រឡប់ទៅបងប្អូនវិញ ស្រាប់តែ ហ្វេនៗ ចូល comment ព្រាត ដោយពោលពាក្យបែបនេះថា…

សង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីព្រឹកម្សិលម៉ិញនេះ នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ គេឃើញ អ្នកនាង ខ្ញុង (Sreng Sokanda) ដែលជាតារាកំប្លែងដ៏ល្បី បានចេញមុខ live ម្តងទៀត ដើម្បីឲ្យមហាជនជ្រាបកាន់តែច្បាស់ ពាក់ព័ន្ធរូបគាត់ជំពាក់លុយគេជាង ៥៧ ម៉ឺនដុល្លារ រួចភ្ជាប់សារខ្លីមួយបន្ថែមថា “សូមបង្ហាញនូវអ្វីដែលជាការពិត និងភាពស្មោះត្រង់ សូមទេវតាធ្វើជាសាក្សី”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងការ live និងនៅចំពោះមុខបងៗសារព័ត៌មានជាច្រើន អ្នកនាង ខ្ញុង បានបង្ហាញទឹកប្រាក់ ដែលទទួលបានពីសប្បុរសជន គិតត្រឹមថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ ទទួលបានទឹកប្រាក់សរុបចំនួន ៥ម៉ឺន ៦ ពាន់ ដុល្លារ ​ហើយ អ្នកនាង ខ្ញុង នឹងយកលុយចំនួន 50 ភាគរយ ដែលទទួលបាននេះ យកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ឆា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះយប់បន្តិច​ម៉ោងជាង៨ ព្រោះតែនៅមិនសុខ អ្នកនាង ខ្ញុង បានប្រកាសជាផ្លូវការរឿងដ៏ភ្ញាក់ផ្អើលមួយទៀតថា “ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំមានរឿង៤

១. នាងខ្ញុំសូមបាញ់លុយដែលបងប្អូនបាញ់ចូលយកឱ្យនាងខ្ញុំ ត្រឡប់ទៅបងប្អូនវិញទាំងអស់ សូមបងប្អូនផ្ញើ វិក្កយបត្រដែលបានបាញ់ឱ្យខ្ញុំ ចូលក្នុងផេកនេះ ខ្ញុំនឹងមើលចំនួនបញ្ជូនបងប្អូនវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. នាងខ្ញុំសុំពេលពីម្ចាស់ផ្ទះ ក្នុងការពន្យារការបង់រំលោះប្រចាំខែ មួយរយៈសិន ឬបើបងប្អូនណា ចង់ទិញ នាងខ្ញុំនឹងលក់ផ្ទះដែលបានបង់រំលស់មួយរយៈកន្លងមកនេះ។

៣. នាងខ្ញុំសូមប្រកាសលក់ឡាន របស់ប្ដី ដើម្បីយកលុយមកធ្វើដើមទុនចុងក្រោយ

៤. ខ្ញុំសូមអង្វរម្ចាស់បំណុលទាំងអស់ ទុកពេលឲ្យនាងខ្ញុំ រកលុយសងផង ខ្ញុំនឹងប្រឹងរកលុយសងបងប្អូនទាំងអស់គ្នា។
នាងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នា ដែលបានស្រឡាញ់អាណិត និងយល់អំពីនាងខ្ញុំ និងប្ដី។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ ធ្វើឲ្យ មហាជន និងហ្វេនៗ ជាច្រើន​របស់ អ្នកនាង ខ្ញុង សម្តែងក្តីអាណិតខ្លោចចិត្ត រួចចូល comment ថា ៖ របស់ដែលអោយគឺចេញពីចិត្ត និងអាណិតស្រលាញ់ មិនដែលចង់បានយកមកវិញទេ បងកុំខ្វល់ពីមនុស្ស ដែលគ្មានការគិតអីប​ង, បង ខ្ញុំមិនយកវិញទេ គឺខ្ញុំជួយចេញពីចិត្តស៊ូៗបង,

ខ្ញុំមិនយកវិញទេ ! ហើយលុយដែលបងប្អូនជួយ គឺសុទ្ធតែជាទឹកចិត្តបរិសុទ្ធ ចេញពីការអាណិតអាសូរ កុំបាញ់អោយគេវិញអី យកទៅដោះស្រាយទាល់ទៅ សូមអោយរឹងមាំឡើង កុំចុះចាញ់ ស៊ូៗៗ, អ្នកខ្លះមិនជួយគេទេតែរិះគន់គេ, អ្នកជួយពិត មិនដែលស្ដាយ អ្នកស្ដាយ មិនដែលជួយ, គេអោយហើយយកទៅ។

ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញពីការលើកទឹកចិត្ត និងមិនចង់ឲ្យអ្នកនាង ខ្ញុង បាញ់លុយឲ្យសប្បុរសជនវិញទេ ដោយទុកលុយនេះយកទៅដោះស្រាយបំណុលទៅ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Please follow and like us:
0
fb-share-icon0
Tweet 20
Pin Share20

Leave a Reply

Your email address will not be published. Required fields are marked *