មហាជនបាន ដឹងហើយថា នៅថ្ងៃទី១៨ខែ តុលានេះមានការភ្ញាក់ ផ្អើលខ្លាំងបន្ទាប់ពី តារាកំប្លែងអ្នកនាង ខ្ញុង បាន.ទ.ម្លាយរឿងរ៉ាវដែលផុងខ្លួនជំពាក់ លុយគេរហូត ដល់ទៅជាង ៥០ម៉ឺនដុល្លារ។
ដំណឹងនេះកើត ឡើងបន្ទាប់.ពីអ្នកនាង ខ្ញុង បានចេញ មុខសារភាព.និងសម្រេច ទៅកាន់សាលាដំបូងរាជធានី ភ្នំពេញដើម្បីដាក់ពាក្យប្តឹងខ្លួនឯង ជុំវិញបញ្ហា.ក្ស័យ.ធ.ននិងជំពាក់ បំណុលគេចំនួន ៥៧២០០០ដុល្លារ។
នៅយប់ថ្ងៃទី១៨តុលារដដែល នៅពេលដែលនាងខ្ញុងកំពុងតែផ្សព្វផ្សាយលក់ផលិតផលអោយក្រុមហ៊ុនមួយដើម្បីប្រមូលលុយសងម្ចាស់បំណុល និងការជំនួយជាលុយពីមហាជនតាមរយៈកុងABA ស្រាប់តែលោកគ្រូសៀវ សុផល ដែលគេស្គាល់ថា ជាអ្នកជំនាញផ្នែកដោះបំណុល បានទម្លាយថា នាងខ្ញុងបានមកជួបគាត់មុននឹងបង្កើតព្រឹត្តិការណ៍នៅថ្ងៃនេះ។
លោកគ្រូសៀវ សុផល បានធ្វើការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយអះអាងថា លោកគ្រូគឺជាអ្នករៀបយុទ្ធសាស្ត្រអោយនាងខ្ញុងដើម្បីដោះបំណុល និងបង្កើនទ្រព្យឡើងវិញ។ ដោយសារការស្រលាញ់ទេពកោសល្យរបស់តារាកំប្លែងរូបនេះទើបលោកត្រូវជួយនាង ដើម្បីបន្តបម្រើទូរទស្សនិកជនទៀត។
ទាក់ទងរឿង នេះដែរ ក៏មានមហាជនមួយចំនួន បញ្ចេញមតិដោយ.ជន.ស.ង្ស័.យ.ថា អ្នកនាង ខ្ញុង អាចទំនងជាប់បំណុលគេក៏ព្រោះតែយកទៅលេងល្បែងស៊ីសង។
ឆ្លើយតបនឹងសំនួរនេះមកកាន់.អ្នកសារព័ត៌មាន តារាកំប្លែង ខ្ញុង បាននិយាយទាំងទឹកភ្នែក.បដិសេធថា នាងហ៊ាន.ស្បថរឿងដែលជំពាក់គេជាង.៥០ម៉ឺនដុល្លារនោះ មិនមែនយកទៅលេង.ល្បែងទេគឺដើម្បីតែការងារ.រកស៊ីប៉ុណ្ណោះពោលគឺអ្នកនាងចាប់ផ្តើមខ្ចីគេតាំងពីដើមឆ្នាំ២០១៩.មកម្ល៉េះហើយមាន.ច្រើនម្ចាស់ ដែលការក្លាយជាដើមដើមក្លាយជាការ រហូតកើន.បំណុលដល់ពេលនេះ។
អ្នកនាង ខ្ញុង បានលើកឡើងថា ខ្ញុំមិនបានពាក់.ព័ន្ធនឹងល្បែងស៊ីសង.នោះឡើយ ពោលគឺខ្ញុំមិនដែ.លប៉ះពាល់វានោះទេ ខ្ញុំហ៊ានស្បថ។ ក្នុងនោះអ្នកនាង ខ្ញុងក៏បានទទួលថា.បើបំណុលពាក់ព័ន្ធនឹង.លេងតុងទីន.គឺខ្លួនធ្លា.ប់.លេងពិតមែន។