ពេលវេលានឹងធ្វើឱ្យអ្វីៗប្រែប្រួលមិនថាអត្តចរិត ចុះទម្រាំសម្រស់ដែលនៅខាងក្រៅ ច្បាស់ណាស់ នឹងមិនដូចដើមវិញទេ គេថាសម្រស់កាន់តែយូរឆ្នាំ នឹងកាន់តែបង់សម្រស់ចាស់ឡើងៗ។ យ៉ាងណាមិញ ប្រសិនជាអ្នកចេះថែរទាំសុខភាពខាងក្នុង និងសម្រស់ខាងក្រៅផងនោះ ប្រហែលជាអ្នកអាចថែររក្សាសម្ផស្សបានក៏ថាបាន។
នៅក្នុងនោះ សម្រាប់ឈ្មោះជាតារាមិនថាតារាបរទេស និងតារាខ្មែរយើងទេ ផ្ទៃមុខ និងសម្រស់ពិតជាសំខាន់ណាស់សម្រាប់ការងារក្នុងសង្គមសិល្បៈរបស់ខ្លួន តែការចេះមើលថែខ្លួនឯងបានធ្វើឱ្យតារាជាច្រើនអាយុកាន់តែច្រើន សម្រស់កាន់តែស្អាតឡើង។
តួយ៉ាងដូចជាតារាៗល្បីស្រុកខ្មែរប៉ុន្មានដួងវិញ ត្រូវបានគេដឹងថាកាន់តែអាយុច្រើនកាន់តែស្អាត ចាញ់ចាំ ថែមទាំងមើលទៅក្មេងជាងវ័យទៅទៀត។ តោះៗ មកទស្សនារូបភាពតារាៗកាលពីមុនដូចខាងក្រោម ៖