វាជាក្តីឈឺចាប់បំផុតសម្រាប់មនុស្សរាល់គ្នា ដែលត្រឹមពេលមួយពព្រិចភ្នែកត្រូវបាត់បង់មនុស្សជាទីស្រឡាញ់ សូម្បីតែពាក្យលាជាលេីកចុងក្រោយក៏គ្មានឱកាសនឹងបាននិយាយ វាពិតជាពិបាកធ្វើចិត្តនិងទទួលយកខ្លាំងណាស់ ព្រោះទម្រាំមនុស្ស២នាក់បានស្គាល់គ្នា និងឈានដល់ថ្ងៃរៀបចំមង្គលការ បង្កើតបានគ្រួសារដ៏តូចមួយមិនមែនជារឿងដែលងាយស្រួលនោះទេ។
យ៉ាងណាមិញ នៅយប់អធ្រាត្រឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នេះ ស្រ្តីម្នាក់បានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីស្វាមីរបស់ខ្លួនបានទទួលមរណភាពដោយសារតែជំងឺកូវី.ដ ១៩។
ស្រ្តីជាប្រពន្ធបានសរសេររៀបរាប់លេីគណនីហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះ Seaklay Smile Love ថា៖ «អូននឹងថែខ្លួនឯងមើលថែកូនអោយបានល្អ បងទៅអោយបានសុខកុំបារម្ភពីអូននិងកូនអី សូមអោយបងប្អូនការពារខ្លួន កុំឲ្យជួបការបែកបាក់ដូចគ្រួសារខ្ញុំ បែកទៅសែនឆ្ងាយ គ្មានថ្ងៃត្រឡប់មកវិញ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕