នាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រផេកហ្វេសប៊ុក គ្រូTeacher Of Cambodia បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំបំផុតមួយ ខណៈដែលអ្នកគ្រូបង្រៀនស្រីម្នាក់បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែជំងឺកូវី.ដ ១៩ ពិតជារន្ធត់ចិត្តណាស់។
ប្រភពដដែលខាងលេីបានសរសេររៀបរាប់ថា៖«សូមចូលរួមរំលែកទុក្ខក្នុងនាមជាគ្រួសារគ្រូបង្រៀនកម្ពុជា R.I.P យើងខ្ញុំសូមចូលរួមសោកស្ដាយដល់ក្រុមគ្រួសារនៃ ស ព និងគោរពវិញ្ញាណក្ខន្ធរបស់អ្នកគ្រូ ធាវី ( Penh Sokun Theavy ) ទទួលមរណភាពដោយសារជំងឺកូវី.ដ ១៩ ឆ ក់ យកជីវិតទាំងម្ដាយនិងកូនក្នុងផ្ទៃ៧ខែ។
អ្នកគ្រូជាអតីតគរុនិស្សិតជំនាន់ទី២៥ នៃវិទ្យាស្ថានជាតិអប់រំ បានទទួលមរណភាពនៅរសៀលនេះវេលាម៉ោងប្រហែល 4:00 នាទីរសៀល នៅទីរួមខេត្តកំពង់ចាម. 18/09/2021 ក្នុងនាមជាគ្រួសារគ្រូបង្រៀន ពិតជាមានសេចក្តីសោកស្តាយជាខ្លាំងចំពោះការបាត់បង់ ធនធានមនុស្ស សម្រាប់បណ្តុះបណ្តាលនូវចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយ សូមឱ្យវិញ្ញាណក្ខន្ធអ្នកគ្រូទៅកាន់សុគតិភព»។