មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករកណីនារីវ័យក្មេងម្នាក់បានមកស្នាក់នៅក្នុងវត្តជាមួយនឹងជីដូនដែលជាដូនជី លុះក្បាលព្រលប់ ក៏ចុះទៅងូតទឹកពាងនៅក្បែរអាស្រមដូនជីក្នុងវត្ត
ស្រាប់តែត្រូវបុរសម្នាក់ប្រទះឃើញ ល ប ចូលទៅ ចា ប់ ខ្ទ ប់ មាត់ប្រុងធ្វើសកម្មភាព ចា .ប់ រំ .លោ .ប ប៉ុន្តែត្រូវនារីរងគ្រោះប្រឹងរើបម្រះ រហូតជីដូនប្រទះឃើញ ស្រែ ក ឆោឡោ ធ្វើឱ្យជន ស ង្ស័ យ ភ័ យ រត់ គេ ច ខ្លួនបាត់ស្រមោល។
ករណីប៉ុនប៉ងខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង០៩នាទីព្រលប់ នៅចំណុចពាងទឹកក្បែរអាស្រមដូនជីក្នុងវត្ត ស្ថិតក្នុងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល។
នារីរងគ្រោះមានអាយុ១៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនអនឡាញ ស្នាក់នៅក្នុងអាស្រមដូនជីក្នុងវត្តជាមួយជីដូន។ ចំណែកជន ស ង្ស័ យ ដែលត្រូវសមត្ថកិច្ច ចា ប់ ឃា ត់ ខ្លួន មានឈ្មោះហន ហាន អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានចោមពុងសារុងកៅស៊ូ ងូតទឹកពាងក្បែរអាស្រមដូនជីក្នុងវត្ត។ លុះពេលងូតទឹករួច នាងបានអង្គុយដុសធ្មេញ
ស្រាប់តែពេលនោះជន ស ង្ស័ យ បានយក សំ ព ត់ ងូ ត របស់ព្រះសង្ឃ បត់ជាបួនផ្នត់ មកគ្របលើក្បាលនឹងមុខរបស់នាង ហើយយកដៃ ខ្ទ ប់ មាត់នឹង រឹ ត ក ប៉ ង អូសយកទៅ ចា ប់ តែភ្លាមនោះ
នាងបានប្រឹងរើបម្រះរហូត ដួ ល ទៅលើភក់ កកិតក្បាលជង្គង់ស្តាំទៅលើថ្ម បណ្តាលឱ្យមាន ស្នា ម រួចក៏ វា យ ពាងទឹក ទើបធ្វើឱ្យឮសម្លេងដល់ជីដូនចេញមកឃើញ ក៏ ស្រែ ក ឆោ ឡោ ថា ចោរៗ ធ្វើឱ្យជន ស ង្ស័ យ ភ័ យ រត់គេចខ្លួនឆ្ពោះទៅទិសខាងជើងបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុ នារីរងគ្រោះបានរាយការណ៍ប្រាប់លោកមេឃុំឱ្យបានដឹងពីករណីនេះផងដែរ។ ក្រោយមកសមត្ថកិច្ចបានចុះ ឃា ត់ ខ្លួនជន ស ង្ស័ យ បាន រួចនាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរកាកោង១។
នៅចំពោះមុខសមត្ថកិច្ច ជន ស ង្ស័ យ បានឆ្លើយសារភាពថា ខ្លួនពិតជាបាន ចា ប់ នារីរងគ្រោះប្រាកដមែន។ ជន ស ង្ស័ យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕