ព្រះសីហនុ៖ ជុំវិញព័ត៌មានដ៏រន្ធត់ដោយបុរសម្នាក់មានជាមេធាវីបានបាត់ខ្លួន រួចក្រោយមកក៏រកឃើញស ពចំងាយពីកន្លែងបាត់ខ្លួនប្រហែលជា១គីឡូម៉ែត្រ ដោយហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ៨ និង៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅចំនុចឆ្នេរអូរត្រេះ១។
យ៉ាងណាមិញដោយមានការចាប់អារម្មណ៍អំពីគ្រោះថ្នាក់ខាងលើ ក៏មានការបកស្រាយអំពីទឹកសមុទ្រមួយទម្រង់ ដែលអាចជាមូលហេតុកើតឡើងក្នុងការល.ង់.ទឹករបស់លោកមេធាវី ជូ ជាគុយ ជាក់ស្តែងខាង DanCherng Adventure-ដានជើង បានពន្យល់ជារូបភាព និងភ្ជាប់ជាមួយសារថា:
“RIP Currentគឺជាចរនុ្តរលកសមុទ្រហែករឺចរន្តរលកមរណៈ! RIP Currentគឺមានកម្លាំងខ្លាំងនិងល្បឿនលឿនដែលអាចទាញយកមនុស្សរឺរបស់អ្វីមួយដែលស្ថិតនៅក្នុងដែនរបស់វាពីមាត់ឆ្នេររឺ ច្រាំងអោយចូលទៅក្នុងសមុទ្រដែលមានទឹកជ្រៅបាន!“៕