សូមរំលឹកថានៅវេលាម៉ោង ១៥:៣០ នាទីរសៀល ថៃ្ងសុក្រ ៦រោច ខែទុតិមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណតរថយន្តវីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងឈ្មោះ: ស៊ួ វីរៈ ភេទ ប្រុស អាយុ ៥៥ ឆាំ្ន - មុខរបរ: ម្ចាស់ក្រុមហ៊ុនវីរៈប៊ុនថាំ - មូលហេតុ: កំពុងបន្តការស្រាវជ្រាវ - ប្រភេទសំណង់ៈ ដីឡូតិ៍ ទំហំ ១០០ម៉ែត្រx ២០០ម៉ែត្រ ។ – ខូចខាតសំភារះ :ឆេះរថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ ចំនួន ២៣ គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ក្នុងនោះអ្វីដែលគួរឲ្យសោកស្តាយ គឺមានបុរសម្នាក់បានស្លា.ប់.ក្នុងហេតុការណ៍ខាងលើ ហើយមកដល់ពេលនេះគឺគេបានស្គាល់មុខមាត់ហើយ ជនរងគ្រោះ មានឈ្មោះ លឹម ចន្ធរិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ អតីតបុគ្គលិក ក្រុមហ៊ុន «វិរៈប៊ុនថាំ» ដែលមានស្រុកកំណេីតនៅភូមិស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។ ជនរងគ្រោះពិតជានៅក្មេង មុខមានអំណោយទាន មិនគួរមកជួបរឿងបែបនេះឡើយ សូមចូលរួមសោកស្តាយដល់គ្រួសាររបស់គាត់ផងចុះ៕ ប្រភព: Tep Pon