នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ យោងតាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះ Yorn Somphors បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលបុរសម្នាក់ត្រូវជាបងប្រុស បានទទួលមរណភាពចាកចោលសាច់ញាតិក្រុមគ្រួសារ ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ ពិតជាគួរឲ្យអាសូរខ្លាំងណាស់។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង និងបានសរសេររៀបរាប់ឲ្យដឹងដែរថា៖ ««រូបសាច់នៃមនុស្សនឹងត្រឡប់ទៅជាធូលីដីវិញដោយហេតុនៃបាប។ ថ្ងៃនេះបងឃ្លាតទៅលែងវិលវិញហេីយ លឿនពេកហើយពិបាកទទួលយកណាស់ ចូលឆ្នាំថ្ងៃទីមួយឆ្នាំនេះខ្ញុំបាត់បង់មនុស្សជាទីស្រឡាញ់មួយរូបទៀតហើយ (14/04/2021) ម៉ោង 1:41នាទី pm បងឃ្លាតឆ្ងាយពីប្អូននិងក្រុមគ្រួសារ។ អាយុកាលនៃមនុស្សគ្មានអ្នកណាអាចដឹងពីថ្ងៃដែលខ្លួនត្រូវចាកចេញពីភពផែនដីនេះឡេីយ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់បងប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។