គូស្នេហ៍ថ្មីថ្មោងស្គាល់គ្នាយូររឺឆាប់មិនសំខាន់ អ្វីដែលសំខាន់គឺភាពច្បាស់លាស់ គូរស្នេហ៍មួយគូរទើបតែស្គាល់គ្នាបានកន្លះខែស្រាប់តែធ្វើរឿងមួយគួរអោយភ្ញាក់ផ្អើល ។
ដោយឡែកបើក្រឡែកមើលគូស្នេហ៍មួយគូនេះវិញ ពួកគេទាំងពីរនាក់បានក្លាយទៅជាគូដណ្ដឹងនឹងគ្នាហើយ បន្ទាប់ពីមានការដឹងលឺពីចាស់ទុំទាំងសងខាងដោយបានរៀបចំនូវពិធីភ្ជាប់ពាក្យកាលពីពេលថ្មីៗនេះ ដែលកូនកំលោះមានគណនីហ្វេសប៊ុកឈ្មោះ« Lock TA kii» និងកូនក្រមុំមានឈ្មោះ «Sakura »
ហេីយអ្វីដែលគួរឲ្យចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើននោះ គូស្នេហ៍មួយគូនេះទេីបតែបានស្គាល់គ្នាត្រឹមតែរយៈពេលកន្លះខែប៉ុណ្ណោះ តែអ្នកទាំងពីរបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នាហេីយ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុករបស់កូនកំលោះបានមានការលើកឡើងថា “ស្គាល់គ្នាកន្លះខែខ្ចិលគិតច្រេីនភ្ចាប់ពាក្យភ្លាម ច្បាស់ឬមិនច្បាស់ត្រឹមប៉ុននឹងហេីយ សង្សារ 2-3 ឆ្នាំ ក៏នៅតែបែកគ្នាបេីបានជួបអ្នកណាគិតថាល្អហេីយគិតគូជាមួយគ្នាទៅ️ អរគុណគ្រួសារទាំងសងខាងដែលអោយពួកញ៉ុមមានថ្ងៃនេះ”។