មហាជនជាច្រើន សុទ្ធតែបានស្គាល់រួចមកហើយ យាយគ្រវីសក់ តាមរយៈវីដេអូរាំគ្រវីសក់ដែលល្បី និង ផ្ទុះខ្លាំង នៅលើបណ្ដាញសង្គមនាពេលកន្លងមក។ យាយគ្រវីសក់ មានឈ្មោះពិតថា Sitang bua tong ជាជនជាតិថៃ។
សម្រាប់ពេលនេះ យាយគ្រវីសក់ ក៏កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងផងដែរនៅក្នុង សង្គមសិល្បៈថៃ ដោយកន្លងមកតារាបណ្ដាញសង្គមរូបនេះ ក៏បានចូលរួមសម្តែងក្នុងខ្សែភាពយន្តល្បីៗមួយចំនួនទៀតផង។
យ៉ាងណាមិញ ទន្ទឹមនឹងភាពល្បីល្បាញដូចពេលបច្ចុប្បន្ន យាយគ្រវីសក់ កន្លងមកមហាជនជាច្រើនតែង រិះគន់អំពីរូបសម្រស់ របស់គាត់ថា មានមុខមាត់មិនសូវជាស្អាត ឬអ្នកខ្លះចំអន់លេងថាគួរឱ្យខ្លាចទៀតផង។ ថ្មីៗនេះ គេបានដឹងថា ក៏ព្រោះតែតូចចិត្តរឿងគេបង្អាប់ច្រើនពេក យាយគ្រវីសក់ក៏បានសម្រេចចិត្តទៅកែសម្ផស្សជាថ្មី ឱ្យកាន់តែមានភាពជឿជាក់ជាងមុន។
អ្វីដែលកាន់តែចាប់អារម្មណ៍ មហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបានឃើញសភាពមុខរបស់ លោកយាយគ្រវីសក់ ក្រោយកែសម្ជស្ស ស្រាប់តែមានសភាពហើមដូចជាខ្លាឃ្មុំមើលសឹងមិនស្គាល់ តែយ៉ាងណានេះគ្រាន់តែជាសភាពបន្ទាប់ពីកែភ្លាមៗ ហើយមហាជនទន្ទឹងរង់ចាំមើលថាតើក្រោយកែហើយ យាយគ្រវីសក់នឹងស្រស់ស្អាតកម្រិតណា ?
ដើម្បីអោយកាន់ជ្រាប់ច្បាស់ សូមទៅទស្សនានូវរូបភាពដែលមានដូចខាងក្រោម៖