ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីពិធីការិនីរាងស្រឡូន សំឡេងពីរោះ ជីមមី ក្រៅពីបានកាន់តំណែងជាពិធីការីយុវវ័យ ក្ដោបឱកាសការងារជាច្រើន ដោយសារទេពកោសល្យប៉ិនប្រសប់នៃការបញ្ចេញវោហាសព្ទ ក៏ដូចជាសម្រស់ដ៏ទាក់ទាញនោះ នាងក៏ដូចជាអាចនិយាយបានច្រើនភាសាថែមទៀតផង ។
ជាក់ស្ដែងផងដែរនោះកាលពីពេលកន្លងមក អ្នកគាំទ្រធ្លាប់បានឃើញមកហើយពីការប្រើប្រាស់ភាសាថៃ និង អង់គ្លេស របស់ ជីមមី នៅលើឆាក និង តាមកម្មវិធីនានា ប៉ុន្តែការពិតពិធីការិនីវ័យក្មេងរូបនេះ អាចនិយាយបានដល់ទៅ ៤ ភាសាឯណោះ ។
ថ្មីៗនេះ ជីមមី បានបង្ហាញវីដេអូនៅលើផេកហ្វេសប៊ុកផ្លូវការរបស់នាង ដោយរៀបរាប់ពី «រឿងខ្លះពី ជីមមី ដែលអ្នកទាំងអស់គ្នាអាចនឹងមិនដឹង» ដោយក្នុងនោះ នាងបានទម្លាយឱ្យដឹងថា ក្រៅពីភាសាដើមកំណើត គឺនាងអាចនិយាយភាសាបរទេសបាន ៣ ផ្សេងទៀត ពោលគឺមានដូចជា ភាសាចិន ភាសាថៃ និង ភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ និង ប្រើប្រាស់តុងអក្សរយ៉ាងល្អទៀតផង ។
ក្នុងវីដេអូនោះដែរក្រោយពីអ្នកគាំទ្របានទស្សនាហើយនោះ មិនត្រឹមតែសរសើរពីចំណេះដឹងរបស់ពិធីការិនីខាងលើនោះតែម្យ៉ាងនោះទេ ប៉ុន្តែក៏មានការសរសើរពីឆន្ទៈនៃការប្រឹងប្រែងរបស់នាងលើវិស័យសិល្បៈដូចគ្នាដែរ ៕ ប្រភព៖popular
សូមទស្សនាវីដេអូខាងក្រោម៖