កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១៦ និង ០០ នាទី កន្លងទៅ មានករណីឃាតកម្មមួយកើតឡើងនៅចំណុចក្នុងបន្ទប់ជួលលេខ ៥ បេ ផ្លូវបេតុង ក្រុម ៥ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កដោយជ.នល្មើ..សមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពស.ម្លា.ប់ជ.នរងគ្រោះឈ្មោះ ខុម វ៉ានឌី ភេទប្រុស អាយុ ២១ ឆ្នាំ ស្នាក់នៅកន្លែង កើតហេតុ រួចធ្វើសកម្មភាពគេ.ចខ្លួនបាត់។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងជំនាញបានចុះពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និង ធ្វើការឃា.ត់ខ្លួនឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិសែនរុងរឿង ១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំពោះរឿងនេះ ជនសង្ស័.យបានសារភាពថា កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេ.ទទី.៣) ពិតប្រាកដមែន ដោយសារតែជ.នរ.ងគ្រោះ មានទំនាក់ទំនងជាមួយប្រុសផ្សេង ជាហេតុធ្វើឱ្យខ្លួនផ្ទុះការប្រចណ្ឌ ហើយយកខ្សែភ្លើ.ងរឹត-កស.ម្លា.ប់។
ជនសង្ស័យខាងលើបានបន្តទៀតថា ក្រោយពីធ្វើសកម្មភាពស.ម្លា..ប់រួចហើយ ខ្លួនបានយកទូរស័ព្ទ និង ម៉ូតូមួយគ្រឿងម៉ាក សេ ១២៥ ជិះគេ.ចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួននៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិ.ច្ចឃា.ត់ខ្លួនតែម្តង។ បច្ចុប្បន្នជ.នស.ង្ស័យ និង វត្ថុតាង បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍នោះ គឺក្រោយពេលស.ម្លា.ប់រួច ជនសង្ស័.យបែរជាបង្ហោះសាររំលែកទុក្ខយ៉ាងសោកសៅទៅវិញ ដោយរៀបរាប់បែបនេះថា «ហេតុអ្វីបានជាអ្នកមិនគោរពពាក្យសន្យារបស់អ្នកបែបនេះ អ្នកសន្យាជាមួយខ្ញុំថា នឹងខំរកលុយជាមួយគ្នាទិញផ្ទះ ទិញឡាន ហើយនឹងរស់នៅឱ្យមានសុភមង្គល ឱ្យអ្នកមើលងាយយើងបានដឹង តែពេលនេះ ហេតុអ្វីអ្នកមិនគោរពពាក្យសន្យាបាត់នេះ។ បងសុំឱ្យអូនទៅកាន់សុគតិភពចុះ។ បងស្រឡាញ់អូន»៕