ភ្នំពេញ: ក្រោយបានឃើញវីដេអូដ៏កំសត់របស់ស្រ្តីម្នាក់ដែលបានសម្រាលកូនដោយខ្លួនឯងនៅតំបន់ក្រហមរួចមក លោក ពេជ្រ កែវមុនី
អភិបាលខណ្ឌមានជ័យ និងជាតំណាងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
បាននាំយកថវិការបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១០លានរៀល
យកទៅប្រគល់ជូនអ្នកម្តាយទើបសម្រាលកូនរួចមានឈ្មោះថា ញាណ ចាន់ស៊ីណា ដែលបានសម្រាលកូនដោយខ្លួនឯង
ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ដែលត្រូវបានក្រុមការងារភូមិបញ្ជូនមកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ នៅវេលាម៉ោង២៣៖៤៥នាទី នារាត្រីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។
សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នទាំងម្តាយ និងទារកមានសុខភាពល្អប្រសើរជាធម្មតាទេ ដោយកំពុងតែសម្រាក ថែទាំនៅមណ្ឌលសុខភាពស្ទឹងមានជ័យ៕