សល់ពេលមិនប្រមាណថ្ងៃទៀតនោះទេកម្មវិធីប្រកួតលំដាប់អន្តរជាតិ Miss Universe លើកទី ៦៩ ក៏ចាប់ផ្ដើមហើយ ។ ដោយឡែកបើងាកទៅមើលបណ្ដាបេក្ខភាពបវរកញ្ញាឯណោះវិញ ម្នាក់ៗកំពុងតែត្រៀមខ្លួនធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រកួតប្រជែង ជាមួយគ្នានោះក៏មានបេក្ខភាពប្រទេសខ្លះបានធ្វើដំណើរទៅដល់រៀបរយផងដែរហើយ ។
អ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនៅឆ្នាំនេះ នោះគឺគេសម្លឹងឃើញថា រាល់បវរកញ្ញាទៅប្រកួតភាគច្រើនសុទ្ធតែត្រៀមនូវឈុតសម្លៀកបំពាក់ជាច្រើន ដូចករណីប្រទេសថៃ នាង Amanda បានត្រៀមឈុតរហូតទៅដល់ ១៥០ ឈុតឯណោះសម្រាប់ការប្រកួតនាលើកនេះ ។
យ៉ាងណាមិញ បើក្រឡែកទៅមើលបវរកញ្ញាវៀតណាមនាង Khanh Van Nguyen ថ្មីៗនេះពិតធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរទេនៅថ្ងៃឡើងយន្តហោះទៅប្រកួតនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ០២ ខែ ឧសាភា ឆ្នាំ ២០២១ កន្លងទៅ ដោយនាងភ្ជាប់ទៅជាមួយនឹងឈុតសម្លៀករហូតដល់ ២០០ ឈុតឯណោះ ស្មើនឹង ១៥ វ៉ាលិស ។
បន្ទាប់ពីឃើញបែបនេះ ពិតធ្វើឱ្យអ្នកគាំទ្រក្នុង និង ក្រៅស្រុកបើកភ្នែកធំមើលទៅកាន់បវរកញ្ញាប្រទេសវៀតណាម និង ប្រទេសថៃ ថាតើពួកគេអាចនឹងស្លៀកអស់ទេ បើការប្រកួតមានតែ ១៦ ថ្ងៃនោះ ។ អ្វីដែលប្រទេសទាំងពីរនេះធ្វើគឺគេរំពឹងថាគេនឹងទទួលបានមកុដ Miss Universe ក្នុងឆ្នាំនេះ ៕ ប្រភព៖ ប្រជាប្រិយ