ភ្នំពេញ: ដូចដែលប្រិយមិត្តបានជ្រាប និង ស្គាល់ គ្រូអគ្គីនេត្រ រួមមកហើយថា កាលពីប៉ុន្មានឆ្នាំមុន គាត់គឺជាគ្រូ ដ៏ល្បីតាមបណ្តាញសង្គម ហ្វេកប៊ុក ដែលមានអ្នកគាំទ្រជាច្រើន ផងដែរ ក្រោយមានរឿ-ងអាស្រូ-វច្រើនពេក គាត់បានបាត់មុខអស់យៈពេលយូរមកហើយ។
ស្រាប់តែមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម Tik Tok កំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញវីដេអូ Pre-Wedding ដ៏សែនផ្អែមល្ហែមរវាងគ្រូអគ្គីនេត្រ និង បុរសសង្ហាម្នាក់ ក្នុងស្ថានភាពពួកគេទាំងពីរបានស្លៀកឈុតកូនកំលោះកូនក្រមុំ មានទាំងឈុតប្រពៃណីបុរាណខ្មែរ និង រ៉ូបរាត្រីសមោសររបស់លោកខាងលិចផងដែរ។
ការបង្ហាញខ្លួនរបស់ គ្រូអគ្គីនេត្រ ពេលតុបតែងខ្លួនផាត់មុខធ្វើសក់ជាមនុស្សស្រី បានក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតប្លែក ធ្វើឱ្យមហាជនមួយចំនួនមើលលោកគ្រូរូបនេះ សឹងតែមិនស្គាល់។
តាមគណនី Tik Tok មានឈ្មោះថា Mithona392 បានឱ្យដឹងថា ពួកគេទាំងពីរនឹងត្រៀមដឹកដៃគ្នាចូលរោងការឆាប់ៗ ពួកគេថែមទាំងគោរពអញ្ជើញបងប្អូននៅក្នុង Tik Tok ចូលរួមជាភ្ញៀវកិត្តិយសទៀតផង។
សកម្មភាពផ្អែមល្ហែមជាងស្ករតាំងម៉ែរបស់គ្រូអគ្គីនេត្រ និង គូស្នេហ៍ប្រុសវ័យក្មេង បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម នាំគ្នាស៊ែរចែករំលែកតៗគ្នា ដោយអ្នកមហាជនមួយចំនួនបានជូនពរពួកគេទាំងពីរ ហើយក៏មានមួយចំនួនទៀតបញ្ចេញយោបល់ផ្សេងៗទៀតរៀងខ្លួន។
តែមហាជនជាច្រើនកំពុងចង់ដឹងអោយកាន់តែច្បាស់ ពីការបកស្រាយពី គ្រូអគ្គីនេត្រ ថាតើដូចគេនិយាយមែនរឺអត់? ចង់ជ្រាបច្បាស់ខាងក្រោមនេះមានរូបភាពជាច្រើន: