ពិតណាស់ ប្រិយមិត្តប្រាកដជាបានទទួលជ្រាបជុំវិញរឿងរបស់លោក ឌួង ងៀប ជាមួយនឹងជនជាតិតៃវ៉ាន់ជាក់ជាមិនបាន។ កាលពីពេលថ្មីៗនេះរឿងរបស់លោកបានផ្ទុះល្បីពេញបណ្តាញសង្គមក្រោយពីលោក ឌួង ងៀប បានសំពះសុំរកយុត្តិធម៍ពីសម្តេចផងដែរ។
ស្រាប់តែនៅមុននេះ នាថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២២ សមត្ថកិច្ចបានចាប់ខ្លួនលោកឧត្ដមសេនីយ៍ឯក ឌួង ងៀប មន្ត្រីជាន់ខ្ពស់នគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
បន្ទាប់ពីចាប់ខ្លួនលោកឧត្ដមសេនីយ៍ឯក ឌួង ងៀប ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕