កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើនបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើនារីជនជាតិថៃវ័យក្មេងម្នាក់ ដែលឈរលក់នំរ៉ូទីនៅមាត់ផ្លូវ ដោយនាងស្លៀកពាក់សិចស៊ីខ្លាំង ជាមួយអាវស៊េរីថ្មីចំហចង្អូរទ្រូង។
ការលេងស្ទីលរបស់អ្នកលក់បែបថ្មីបែបនេះ ធ្វើឱ្យទទួលបានការទាក់ទាញយ៉ាងខ្លាំង ជាពិសេសចំពោះបុរសៗតែម្តង ដែលចូលមកដង្ហែគ្នាទិញនំរបស់នាងស្ទើរតែស្ទះផ្លូវដើរ។
លើសពីនេះទៅទៀត ចំពោះប្រាក់ចំណូល បើតាមការឱ្យដឹងពីនារីរូបនេះបានឱ្យដឹងថា នាងទទួលបានប្រាក់ចំណូលចូលលើសរាល់ថ្ងៃធម្មតារហូតដល់ទៅ ៤ ដងឯណោះ។
ដោយឡែក នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ ក្រោយផ្ទុះការចាប់អារម្មណ៍ និង លក់ដាច់ផង ស្រាប់តែមន្រ្តីប៉ូលិសបានទៅដល់មុខតូបរបស់នាងតែម្តង ដោយបានព្រមានទៅលើការស្លៀកពាក់របស់នាងឱ្យនាងស្លៀកពាក់សមរម្យ និង សូមឱ្យនាងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវទៀតផង។
បើតាមការបញ្ជាក់បន្ថែមពីនារីអ្នកលក់នំរ៉ូទីថា ដោយសារតែប៉ូលិសខ្លាចធ្វើឱ្យមានការកកស្ទុះចរាចរណ៍ព្រោះមានមនុស្សច្រើន ទើបចង់ឱ្យនាងកែរតម្រូវលើបញ្ហាទាំងនេះ៕