ពេលអ្នកស្រឡាញ់អ្នកណាគេម្នាក់ ថើប ជាជំហ៊ានដំបូងគេបង្អស់បង្ហាញពីក្តីស្រឡាញ់របស់អ្នកចំពោះនាង ។ វាមិនត្រឹមតែជារឿងទី ១ប៉ុណ្ណោះទេ តែវាក៏ជាជំហ៊ានសំខាន់បំផុតផងដែរ អ្នកអាចបង្ហាញពីរឿងរ៉ាវជាច្រើនបើសិនអ្នកថើបនាងដោយចំណង់តណ្ហា ។
អ្នកត្រូវធ្វើតាមរឿងសំខាន់ៗដូចខាងក្រោមនេះ៖
១. ថើបនាងឱ្យត្រូវកន្លែង
ប្រសិនបើអ្នកបម្រុងនឹងថើបនាងជាលើកដំបូង បន្ទប់គេងមិនមែនជាកន្លែងដ៏ល្អសម្រាប់ធ្វើរឿងបែបនេះឡើយ ។ រោងកុន ឬសួនច្បារអាចជាកន្លែងដ៏ប្រសើរបំផុតអាចថើបមិត្តស្រីរបស់អ្នកបាន ។
២. ច្រមុះមិនត្រូវឱ្យប៉ះមុខនាងពេលថើប
មុនពេលថើបនាង ងើយក្បាលអ្នកឡើងបន្តិច ។ វានឹងមិនបង្កជាឧបសគ្គរារាំងដល់ការបង្កាត់ភ្លើងស្នេហ៍របស់អ្នក ។
៣. បបូរមាត់មានសំណើម
ត្រូវលាបក្រែមបបូរមាត់មុនពេលចេញទៅជួបមិត្តស្រី ។ បបូរមាត់ទន់មានសំណើមនឹងផ្តល់បទពិសោធន៍ការថើបគ្នាដ៏ល្អបំផុតសម្រាប់អ្នកទាំង ២ ។
៤. កុំភ្លេចបបូរមាត់ក្រោមរបស់នាង
ពេលថើប ត្រូវញ៉េញបបូរមាត់ក្រោមរបស់នាង ។ វានឹងបង្ហាញពីចំណង់តណ្ហាខ្លាំងក្លារបស់អ្នកចំពោះនាង ។
៥. ថើបថ្ពាល់ និងករបស់នាង
ពេលថើបបបូរមាត់នាង ក៏ត្រូវថើបថ្ពាល់ និងកនាងផងដែរ ។ វានឹងធ្វើឱ្យនាងមានសម្រើប ៕