ហេតុអ្វីបានជាមហាអំណាចសូវៀត បិទប្រហោងខួងដល់ស្រទាប់ផែនដីជម្រៅ ១២.២៦២ ម៉ែត្រ ដែលប៉ះសុទ្ធតែមាស-ពេជ្រ ប៉ុន្តែ បែរជាបិទវាចោលយ៉ាងស្ងៀមស្ងាត់…
រណ្តៅខួងនេះមានឈ្មោះថា Kola វាបានទម្លុះដល់ស្រទាប់ផែនដី ក្នុងជម្រៅ ១២.២៦២ ម៉ែត្រ តែសូវៀតពេលនោះបានបិទចោលយ៉ាងប្រញាប់ប្រញាល់ ។ ហេតុអ្វី? គួររំលឹកថា នៅអំឡុងសង្គ្រាមត្រជាក់ មហាអំណាចអាមេរិក និងសូវៀត តែងប្រជែងគ្នាលើគ្រប់វិស័យ មិនថាវិទ្យាសាស្ត្រ ឬ យោធា… ។ នៅ «វិញ្ញាសារ» ខួងជម្រៅ គ្រាអាមេរិកខួងបាន ៤៥០០ ម៉ែត្រ នៅឆ្នាំ១៩៧០ សូវៀតណា ចាប់ផ្តើមប្រជែងភ្លាម ។ មុនពេលខួង រុស្ស៊ីបង្កើតបន្ទប់ពិសោធន៍ដល់ទៅ ១៦ ហើយរដ្ឋមន្ត្រីភូកុព្តសាស្ត្រជាបញ្ជាការផ្ទាល់ ។ ឆ្លងកាត់ការលំបាកនៅជម្រៅ ៧០០០ ម៉ែត្រ ៩៥០០ ម៉ែត្រ ក្បាលខួង Kola របស់គេប្រទះឃើញនៅស្រទាប់នោះ គឺសុទ្ធសឹងតែមាស និងពេជ្រ! ។ រ៉ែ ១តោន មានមាសដល់ទៅ ៨០ gram! ហើយវាឡើងជាលំដាប់រហូតដល់ 150 gr/តោនរ៉ែ […]