ចូលរួមសោកស្ដាយ មិនគួរសោះ! ស្លា.ប់៣នាក់ និងកំពុងសង្គ្រោះ ៥នាក់ នៅមន្ទីរពេទ្យ ដោយសារតែ…
មនុស្ស១៤នាក់ បានពុលផ្សិត ៥នាក់ កំពុងត្រូវបានក្រុមគ្រូពេទ្យខេត្តជួយសង្គ្រោះជីវិត និង៣នាក់ផ្សេងទៀតបានស្លាប់ បន្ទាប់ពីពួកគេបានបរិភោគផ្សិតមិនស្គាល់ប្រភេទច្បាស់អំឡុងភ្លៀងធ្លាក់ដើមវស្សា។ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា អ្នកជំងឺពុលផ្សិត៥នាក់ ដែលទទួលមកពិនិត្យ និងព្យាបាលបន្ទាន់ពីមន្ទីរស្រុកស្រែអំបិលទាំងយប់ថ្ងៃទី២៨ ខែមេសា គឺទី១ឈ្មោះ ប៊ុនណា ធីតា អាយុ១៩ឆ្នាំ ភេទស្រី, ទី២តាក់ ប៊ុណា អាយុ៥៥ឆ្នាំ ភេទប្រុស, ទី៣ឈ្មោះ ឃុន ហាន អាយុ៤៥ឆ្នាំ ភេទស្រី, ទី៤ឈ្មោះ ប៊ុន ណាយ៉ា អាយុ២៥ឆ្នាំ ភេទប្រុស និងទី៥ ឈ្មោះ ប៊ុនណា សៀវមិន អាយុ១៨ឆ្នាំ ភេទប្រុស។ បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន មកទល់ម៉ោងនេះ ស្ថានភាពអាការៈសុខ អ្នកពុលផ្សិតចំនួន៣នាក់ បានធូរស្រាលហើយដែរអាចនិយាយបាន និងដើរបាន។ ប៉ុន្តែ២នាក់ទៀត មានអាការៈធ្ងន់ធ្ងរ […]
Continue Reading