ភ្នំពេញ ៖ និយាយដល់ឈ្មោះតារាសម្តែងសិចស៊ីវ័យក្មេង មានប្រវត្តិមកពីទឹកដីខេត្តក្រចេះកញ្ញា អាណារ៉ូស គឺមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិតជាបានស្គាល់ច្បាស់គ្រប់គ្នាហើយបន្ទាប់ពីចូលសិល្ប:ប្រមាណ៣ឆ្នាំមកនេះ។
ទោះបីយ៉ាងណាសម្រាប់ជីវិតបច្ចុប្បន្នរបស់ អាណារ៉ូស មិនត្រឹមតែរីកសាយភាយលើវិថីសិល្ប:នោះទេ គឺកន្លងមក ក៏ត្រូវបានគេសង្កេតឃើញថា នាងជាតារាស្រីវ័យក្មេងមួយរូប ដែលមានភាពស៊ីវិល័យតាមរយ:ការប្រើប្រាស់របស់ដែលមានតម្លៃថ្លៃៗមិនចាញ់មិត្តរួមជំនាន់ផងដែរ។
ដោយឡែកបើងាកមកចាប់អារម្មណ៍ពីប្រវត្តិគ្រួសារការសិក្សា និងការងារមុនពេលចូលសិល្ប:របស់ក ញ្ញា អាណារ៉ូស ឯណោះវិញគឺកន្លងមកពុំត្រូវបាននរណាម្នាក់ដឹងច្បាស់ឡើយ ទើបតែឥឡូវនេះនាង បានទម្លាយទាំងភ្ញាក់ផ្អើល។
តារាស្រីកញ្ញា អាណារ៉ូស បានរៀបរាប់ពីប្រវត្តិរបស់ខ្លួនដូច្នេះថា ស៊ើបប្រវត្តិខ្ញុំអោយច្បាស់ចាំនិយាយកុំឲ្យខូចមាត់បើមិនដឹងចាំខ្ញុំនិយាយអោយស្តាប់ត្រួសៗ។ អ្នកម៉ាក់ និងប៉ាខ្ញុំពីដើមឡើយពួកគាត់រកស៊ីឈើ ហើយបន្ទាប់មកបើកហាងលក់ម្ហូបកន្ធាយកុម្ម៉ង់នៅស្រុកឆ្លូង ខេត្តក្រចេះ(ឈ្មោះហាងបុប្ផាជ្រោយថ្ម)។
អាណារ៉ូស បានបន្តថា ប្រវត្តិខ្ញុំរៀនចប់ថ្នាក់ទី១២ នៅវិទ្យាល័យព្រះកុសុមៈ និងបញ្ចប់បរិញ្ញាប័ត្រនៅសាលាវ៉ាន់ដាគណនេយ្យ ហើយពេលរៀនចប់ធ្វើការនៅក្រុមហ៊ុនfugiខាងទិញដូរហាងឆេងលុយអន្តរជាតិមានលុយ EURUSD លុយGBPUSD លុយ USDJPY ហើយបន្ទាប់មកធ្វើការនៅក្រុមហ៊ុនRFC ខាងទិញដូរហាងឆេងលុយ អន្តរជាតិមានលុយEURUSD GBPUSD និងក្រោយមកធ្វើខាងលក់ខុនដូលក់ដីឡូតិ៍ និងផ្ទះល្វែង។
តារាសម្តែងស្រី អាណារ៉ូស បានបញ្ជាក់បន្ថែមថា ដោយស្រលាញ់សិល្ប:ចុងក្រោយចូលសិល្ប:ទើបសម្រេចចិត្តចូលប្រឡូកការងារសម្តែងតាំងពីនៅរៀននៅវ៉ាន់ដា គណនេយ្យ។ និយាយទៅប្រវត្តិខ្ញុំគឺកូនអ្នកត្រឹមត្រូវ អ្នករៀនសូត្រ ដូច្នេះបើដឹងមិនច្បាស់កុំខូចមាត់ហើយយកកញ្ចក់ឆ្លុះមើលខ្លួនឯងផង៕